SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! ស្វែងយល់ពីភាពជាអ្នកដឹកនាំបែប «Proactive»


តស់! ស្វែងយល់ពីភាពជាអ្នកដឹកនាំបែប «Proactive»
គំនិតអាជីវកម្ម

2025-03-07

គិត បុប្ផា

គំនិតអាជីវកម្ម

2025-03-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ស្ថាប័នការងារ អាចអភិវឌ្ឍន៍ទៅមុខបានរលូន ឬមិនរលូន មួយផ្នែកធំគឺត្រូវពឹងផ្នែកលើប្រសិទ្ធភាព នៃភាពជាអ្នកដឹកនាំរបស់ស្ថាប័ននោះ។ សហគ្រិនខ្មែរ បានលើកយកលក្ខណៈពិសេស នៃភាពជាអ្នកដឹកនាំ១ប្រភេទ មកបកស្រាយ នោះគឺភាពជាអ្នកដឹកនាំបែប Proactive ៖

១. ភាពជាអ្នកដឹកនាំបែប Proactive ជាវិធីនៃការដឹកនាំក្រុមដោយផ្ដោតលើការត្រៀមយុទ្ធសាស្រ្ដ មានផែនការជាក់លាក់ និងការគិតវិភាគបានស៊ីជម្រៅ ដើម្បីត្រៀមឆ្លើយតបនឹងបញ្ហាប្រឈម ដែលបម្រុងនឹងអាចកើតឡើងក្នុងប្រតិបត្តិការនីមួយៗ។ នៅពេលធ្វើការជាក្រុម អ្នកដឹកនាំបែប Proactive តែងចាប់ផ្ដើមដោយរៀបចំផែនការយុទ្ធសាស្រ្តដឹកនាំជាមុនសិន ដោយក្នុងនោះរួមបញ្ចូលទាំងវិធីសាស្រ្ដ និងរបៀបធ្វើការ ដើម្បីឱ្យការធ្វើការមានបែបផែន និងលំដាប់លំដោយល្អ។

អ្នកដឹកនាំបែប Proactive តែងតែគិត និងឈ្វេងយល់ជាមុន ថាតើដើរផ្លូវណា ឬប្រើវិធីសាស្រ្ដណា ដើម្បីឱ្យសកម្មភាពមួយដំណើរការបានរលូន ស្របជាមួយផែនការដោះស្រាយបញ្ហាសម្រាប់រយៈពេលខ្លី និងវែងមានរួចជាស្រេច។ អ្នកដឹកនាំបែប Proactive នឹងសម្រេចចិត្តអាស្រ័យលើការពិភាក្សាជាក្រុម និងភាពជាក់ស្ដែង ដូច្នេះប្រសិនបើក្រុមរបស់អ្នកមិនទាន់មានរចនាសម្ព័ន្ធជាក់លាក់ទេ ការដឹកនាំក្រុមបែប Proactive អាចជាជម្រើសល្អ ព្រោះវានឹងជួយអ្នកមានការត្រៀមខ្លួនទុកមុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី