2025-03-06
គន ម៉េងហុង
2025-03-06
គន ម៉េងហុង
ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ស្នើសុំអាជ្ញាធររាជធានីភ្នំពេញរៀបចំ «ទិវាស្តង់ម្ហូបអាហារ» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៥ ខាងមុខ។ ពាក់ព័ន្ធនឹងការស្នើសុំនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាព និងអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ក្នុងជំនួបជាមួយ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌា ប្រចាំកម្ពុជា ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ការឯកភាពឱ្យរៀបចំទិវាស្តង់ម្ហូបអាហារ នៅមុខវត្តឧណ្ណាលោមនេះ គឺដោយសារអាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Street នៅទីតាំងនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំទិវាខាងលើនេះ។
បើតាមការចុះផ្សាយពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ «ទិវាស្តង់ម្ហូបអាហារ» នឹងធ្វើឡើងក្រោមកិច្ចសហការចូលរួមពីកម្ពុជា ថៃ ឡាវ មីយ៉ានម៉ា និងវៀតណាមផងដែរ។ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ក៏បានលើកឡើងថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើររវាងកម្ពុជា និងឥណ្ឌានេះ ភាគីទាំងពីរ ក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ព្រមទាំងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា ផ្លូវថ្មើរជើង Walk Street បានធ្វើឱ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិប្រមាណ៤ ទៅ ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី