2025-03-06
ឃី ភារៈ
2025-03-06
ឃី ភារៈ
ភ្នំពេញ៖ ពន្ធលើប្រាក់ចំណូល គឺត្រូវបានអនុវត្តលើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងអ្នកជាប់ពន្ធអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា។យោងតាមច្បាប់ ស្តីពីសារពើពន្ធអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបានបែងចែកជា ៣ប្រភេទ៖ អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ផ្អែកតាមផលរបរប្រចាំឆ្នាំក្នុងវិស័យនីមួយៗ និង ទ្រង់ទ្រាយគតិយុត្តរបស់សហគ្រាស។
ជាមួយគ្នានេះ ពន្ធលើប្រាក់ចំណូល កំណត់យកអត្រាកំណើនតាមថ្នាក់ចំពោះរូបវន្ត បុគ្គល និងក្រុមហ៊ុនកម្មសិទ្ធិ(០% ដល់ ២០%) អត្រាថេរ ២០% សម្រាប់នីតិបុគ្គល និងអត្រាថេរ ៣០% សម្រាប់ចំណូលជាប់ពន្ធពាក់ព័ន្ធនឹងធនធានធម្មជាតិ ដូចជាអាជីវកម្មរ៉ែ ព្រៃឈើ មាស និងប្រេងកាតជាដើម។ ចាប់តាំងពី ការអនុវត្តរបបពន្ធស្វ័យប្រកាសនៅក្នុងឆ្នាំ២០១៦ ការប្រមូលពន្ធលើប្រាក់ចំណូល បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយចំណែកនៃពន្ធលើប្រាក់ចំណូលធៀបនឹងចំណូលពន្ធសរុប បានកើនឡើងពី ១៨,៣% នៅក្នុងឆ្នាំ២០១៧ ដល់ ២៤,៩% នៅក្នុងឆ្នាំ២០២២។
ជានិន្នាការ ក្នុងតំបន់និងសកល អត្រាពន្ធលើប្រាក់ចំណូល មាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីធានានូវឧត្តមភាព នៃការប្រកួតប្រជែងរបស់ប្រទេសនីមួយៗ ក្នុងការទាក់ទាញការវិនិយោគ ពីបរទេស តាមរយៈការបន្ធូរបន្ថយអត្រាពន្ធលើប្រាក់ចំណូល ដើម្បីគាំទ្រ និងលើកកម្ពស់ការធ្វើអាជីវកម្មក្នុងអំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងនូវផលប៉ះទង្គិចពីវិបត្តិបណ្តាលមកពីការរីករាលដាលនៃកូវីត១៩៕
ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី