SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស.ស.យ.ក. និងធនាគារវីង រួមគ្នាកសាងយុវជនជំនាន់ថ្មីឱ្យពោរពេញទៅដោយ«ចំណេះដឹងហិរញ្ញវត្ថុ» និង«សមត្ថភាពរឹងមាំ»


ស.ស.យ.ក. និងធនាគារវីង រួមគ្នាកសាងយុវជនជំនាន់ថ្មីឱ្យពោរពេញទៅដោយ«ចំណេះដឹងហិរញ្ញវត្ថុ» និង«សមត្ថភាពរឹងមាំ»
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងធនាគារវីង ( ខេមបូឌា) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការបណ្តុះបណ្តាលយុវជនឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង នៅក្នុងពិធីចុះ MOU ដែលធ្វើនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់យុវជន នាពេលនេះ នឹងរួមចំណែកក្នុងការកសាងយុវជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពរឹងមាំ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងក្នុងពិធីចុះ MOU នោះដែរថា ភាពជាដៃគូនាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសឱ្យសមាជិក ស.ស.យ.ក. នូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ។ ឯកឧត្តមបានបន្តថា តាមរយៈកិច្ចសហការនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈរ ក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។

គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សំហេង បូរ៉ា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងជំរុញសហគ្រិនភាព និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារវីង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី