SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សិក្ខាសាលា «ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា» ជាកម្លាំងចលករប្រែក្លាយកម្ពុជា ជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទីធំមួយ


សិក្ខាសាលា «ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា» ជាកម្លាំងចលករប្រែក្លាយកម្ពុជា ជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទីធំមួយ
ពាណិជ្ជកម្ម

2025-03-02

គិត បុប្ផា

ពាណិជ្ជកម្ម

2025-03-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា» នឹងចូលរួមជាកម្លាំងចលករឈានឆ្ពោះទៅសម្រេចគោលដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទីធំមួយ ដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តបានរបស់ពិភពលោក នាអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការពាណិជ្ជកម្ម ក៏បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយពីការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា នឹងក្លាយជាវេទិកាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមរវាងវិស័យរដ្ឋ និងឯកជន រួមផ្សំជាមួយកិច្ចសម្រួលពាណិជ្ជកម្ម វេទិកាផ្គូផ្គង និងការផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នានា នឹងជំរុញឱ្យវិស័យស្វាយចន្ទីកម្ពុជា កាន់តែមានកេរ្តិ៍ឈ្មោះ និងសក្តានុពលខ្លាំងក្លាបន្ថែមទៀត។

សិក្ខាសាលាខាងលើ ជាព្រឹត្តិការណ៍អម នៃពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ដែលធ្វើឡើងក្នុងគោលបំណង ចូលរួមពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងកេរ្ត៍ឈ្មោះស្វាយចន្ទីកម្ពុជា ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារស្វាយចន្ទីដល់ភាគីពាក់ព័ន្ធ ពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី និងអនុសាសន៍នានា សំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា ឱ្យរីកចម្រើនប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមអាចអភិវឌ្ឍន៍ខ្លួន និងសិក្សាពីបទពិសោធជោគជ័យរបស់ក្រុមហ៊ុននាំចេញផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី