2025-02-28
ឃី ភារៈ
2025-02-28
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា (MoU) ផ្តោតលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់វិនិយោគិន តភ្ជាប់ផ្លូវទេសចរណ៍ ពង្រីកទីផ្សារ ការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍រួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ ការជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងនានានៃខេត្តហឺណាន និងជើងហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។
តាមរយៈការចុះ MoU នេះ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយតំណាងក្រសួងទេសចរណ៍ នាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zhengzhou Culture, Tourism, and Sports Group Co., Ltd. នៃប្រទេសចិន ព្រមទាំងនាយកប្រតិបត្តិស្តីទីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី