SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! ឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម


តស់! ឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម
A+ A-

ភ្នំពេញ៖ វិស្វកម្មសង្គម ឬ Social Engineering គឺជាបច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និង គ្រប់គ្រងទិន្នន័យជាដើម។

ចំពោះ វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គមរួមមាន ៖ ទី១. វីធីសាស្រ្តបន្លំខ្លួន គឺឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្នាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គម តាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម។ ទី២. ឧបាយកលផ្លូវចិត្តវិទ្យា នៅពេលឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះដូចជា ការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់។ ទី៣. វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ជាដំណាក់កាលឧក្រិដ្ឋជនវាយប្រហារ តាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម។

ជាមួយគ្នានេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំឱ្យប្រជាពលរដ្ឋការពារខ្លួន និងប្រយុទ្ធប្រឆាំងនឹងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដូចជា៖ ប្រុងប្រយ័ត្ននៅពេលបានទទួលបានសារ ឬ Email ការហៅទូរសព្ទចេញចូលដើម្បីស្នើសុំនូវព័ត៌មាន, ប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់ File ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ចៀសវាងការចម្លងមេរោគចូលក្នុងម៉ាស៊ីនបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ត្រូវបើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត និងធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដើម្បីជួយរកដំណោះស្រាយទាន់ពេលវេលា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599