SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើ«មជ្ឈមណ្ឌលទិន្នន័យ» ដើរតួនាទីដូចម្តេចក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល?


តើ«មជ្ឈមណ្ឌលទិន្នន័យ» ដើរតួនាទីដូចម្តេចក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល?
A+ A-

ភ្នំពេញ៖ «មជ្ឈមណ្ឌលទិន្នន័យ» គឺជាមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាលសម្រាប់រក្សាទុក គ្រប់គ្រង និងដំណើរការទិន្នន័យយ៉ាងច្រើន។ មជ្ឈមណ្ឌលទិន្នន័យ ក៏បានដើរតួនាទីនៅក្នុងបរិបទមួយដែលតម្រូវការសម្រាប់សេវាកម្មឌីជីថលកំពុងតែមានការកើនឡើង និងធ្វើឱ្យប្រព័ន្ធឌីជីថលដំណើរការបានដោយរលូននិងមានប្រសិទ្ធភាព។

យោងតាមកម្ពុជា៤.០ មជ្ឈមណ្ឌលទិន្នន័យ គឺមានរួមបញ្ចូលទាំងម៉ាស៊ីនមេ ប្រព័ន្ធផ្ទុក និងឧបករណ៍បណ្តាញដែលអាចធ្វើអាជីវកម្ម និងស្ថាប័នដំណើរការទិន្នន័យ, Host, គេហទំព័រ និងរក្សាទុកព័ត៌មានសំខាន់ៗ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលទិន្នន័យ ក៏ធ្លាប់គ្រប់គ្រងនូវបរិក្ខាររូបវន្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធ IT ប្រពៃណីសម្រាប់ការប្រើប្រាស់ជាកម្មសិទ្ធិឯកជនរបស់ស្ថាប័នផងដែរ។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលទិន្នន័យ ក៏បានវិវត្តន៍ខ្លួនកាន់តែទំនើបដោយបានផ្លាស់ប្តូរពីហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេជាក់ស្តែងទៅជាបណ្តាញនិម្មិត ដែលអាចអនុញ្ញាតឱ្យមានការប្រើប្រាស់រួម និងជួយសម្រួល ក៏ដូចជាគាំទ្រដល់ការដាក់ពង្រាយកម្មវិធី និងបន្ទុកការងារនៅទូទាំង Multi-cloud Environments ទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី