SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នើឱ្យក្រសួងកសិកម្មផ្តល់ឱកាសឱ្យនិស្សិត ចុះកម្មសិក្សាជាមួយក្រសួង


សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នើឱ្យក្រសួងកសិកម្មផ្តល់ឱកាសឱ្យនិស្សិត ចុះកម្មសិក្សាជាមួយក្រសួង
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-24

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-24

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សៀម មុន្នីល័ក្ខ ព្រឹទ្ធបុរសមហាវិទ្យល័យសេដ្ឋកិច្ចឌីជីថលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យផ្តល់ឱកាសដល់សិស្សនិស្សិតចុះកម្មសិក្សាជាមួយក្រសួង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងស្វែងយល់អំពីការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យា ការធ្វើឌីជីថលូបនីយកម្ម និងការជំរុញការងារបរិវត្តកម្មឌីជីថលទាំងក្នុងក្រសួង និងក្នុងវិស័យកសិកម្ម។ ការផ្តល់ឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សាជាមួយក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត គឺមានការចាប់អារម្មណ៍ជាខ្លាំងលើការវិវត្តជាបន្តបន្ទាប់ដែលក្រសួងបាន និងកំពុងសម្រេចពិសេសលើការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម។

កិច្ចពិភាក្សានេះ ក្នុងនោះឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់អំពីសមទ្ធផលការងារសំខាន់ៗនៅក្នុងវិស័យកសិកម្មដែលក្រសួងសម្រេចបាន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សៀក ឡេង បានលើកឡើងអំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម ដែលក្រសួងបាន និងកំពុងយកចិត្តទុកទាក់ពង្រឹងយ៉ាងសកម្ម ពិសេសលើការធ្វើអភិបាលកិច្ចល្អ និងធនធានមនុស្សឌីជីថល ការចាប់យកនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ដូចជាថ្នាល និងកម្មវិធីនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាតាមប្រព័ន្ធឌីជីថលឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួលសម្រាប់ប្រជាជន និងធុរជនជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី