2025-02-21
ទូច សូរិយា
2025-02-21
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃឆ្លាតវៃ «មគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជា» ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជនពាក់ព័ន្ធ និងសាធារណជន ក្នុងការស្វែងយល់កាន់តែច្បាស់អំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការងារពាក់ព័ន្ធ នឹងសមត្ថកិច្ចគយ ពិសេសនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ។
តាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកប្រើប្រាស់ ក៏អាចស្វែងរកបណ្ដាទីតាំងរបស់អង្គភាពគយនិងរដ្ឋាករនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូរសព្ទដៃឆ្លាតវៃនេះបានផងដែរ។ គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃឆ្លាតវៃ «មគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជា (Cambodia Customs Procedures)» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអ្នកប្រើប្រាស់អាចទាញយកកម្មវិធីតាមរយៈ QR Code ៕
នាំមកជូនដោយ