SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការហោះហើរត្រង់កម្ពុជា-ស៊ីដនី នឹងជំរុញវិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន


ការហោះហើរត្រង់កម្ពុជា-ស៊ីដនី នឹងជំរុញវិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន
ពាណិជ្ជកម្ម

2025-02-20

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានពិភាក្សាជាមួយលោកស្រី Alison Webster នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត អំពីការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ លោកជំទាវ ចម និម្មល ក៏បានបង្ហាញបំណងចង់សិក្សាស្វែងយល់បន្ថែមពីដំណើរការនៃការគ្រប់គ្រងព្រលានយន្តហោះដោយប្រើប្រាស់បច្ចេកវិទ្យា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជាក្នុងព្រលានយន្តហោះអន្តរជាតិ Western Sydney។

គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិ Western Sydney នៅប្រទេសអូស្រ្តាលី នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599