SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួអ្វីខ្លះក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍?


តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួអ្វីខ្លះក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍?
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-16

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-16

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ព្រោះ ការប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយចាប់ផ្ដើមសកម្មភាពអាជីវកម្ម មុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវការថ្លៃដើមទាប។

ជាមួយគ្នានេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានទំហំធំ ស្មុគស្មាញ និងពាក់ព័ន្ធនឹងតួអង្គច្រើន ដែលការណ៍នេះ បង្កឱ្យមានការលំបាកសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណ ដើម្បីគ្រប់គ្រងនិងគាំពារ លើកកម្ពស់កម្រិតជីវភាពព្រមទាំងការចូលរួមរបស់ប្រជាជនក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាត

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានសារសំខាន់ដល់ប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការរៀបចំនិងអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយមានការស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីការកំណត់តួអង្គ និងវិស័យអាទិភាពសំខាន់ៗ ដើម្បីអាចដាក់ចេញនូវផែនការសកម្មភាពមុតស្រួច ចំៗ និងប្រកបដោយប្រសិទ្ធភាព។

ប្រភពដកស្រង់ពីសៀវភៅ យុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ៖ https://shorturl.at/sG8HA


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី