SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កំហុសចំនួន៤ ដែលគួរចៀសវាងពេលធ្វើ«ទីផ្សារឌីជីថល» ដើម្បីកុំឱ្យខាតបង់ថវិកា ប៉ះពាល់ដល់អាជីវកម្ម


កំហុសចំនួន៤ ដែលគួរចៀសវាងពេលធ្វើ«ទីផ្សារឌីជីថល» ដើម្បីកុំឱ្យខាតបង់ថវិកា ប៉ះពាល់ដល់អាជីវកម្ម
ធនាគារ-ហិរញ្ញវត្ថុ

2025-02-14

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការធ្វើទីផ្សារឌីជីថល កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងពេលបច្ចុប្បន្ន ព្រោះការធ្វើទីផ្សារបែបនេះ ចំណាយដើមទុនតិចជាងការធ្វើទីផ្សារប្រពៃណី ហើយអាចមានប្រសិទ្ធភាពជាងទៀត។ ទន្ទឹមនឹងអត្ថប្រយោជន៍នេះ សហគ្រិនខ្មែរ ក៏បានប្រាប់ពីកំហុសចំនួន៤ ដែលអាចនឹងប៉ះពាល់ដល់អាជីវកម្ម ប្រសិនបើអ្នកមិនបានពិចារណាគ្រប់ជ្រុងជ្រោយ។

កំហុសនោះ រួមមាន១. គោលដៅមិនជាក់លាក់ ឬច្បាស់លាស់៖ អាជីវកម្មតូចៗ តែងជួបប្រទះរឿងនេះ នៅពេលបង្កើត និងអនុវត្តផែនការ។ ភាគច្រើនកំហុសនេះ បណ្ដាលមកពីការកំណត់គោលដៅធំលើសសមត្ថភាព ការប្រើប្រាស់ក្រុមការងារ ឬដាក់គោលដៅមិនច្បាស់លាស់ ជាក់លាក់ មិនមានផែនការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្រ្ដ ដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតឡើង។

២. មិនបានស្រាវជ្រាវលើក្រុមមនុស្សគោលដៅ៖ គិតថាផលិតផលរបស់ខ្លួន ស័ក្តិសមចំពោះមនុស្សទូទៅលើអ៊ីនធឺណិត ដោយមិនផ្ដោតសំខាន់លើក្រុមណាមួយជាក់លាក់ ដែលធ្វើឱ្យអ្នកមិនបានទទួលព័ត៌មាន ហើយជាហេតុធ្វើឱ្យការធ្វើទីផ្សារធ្លាក់ប្រសិទ្ធភាព និងពិបាកក្នុងការវាយតម្លៃ។ ជួនកាល អ្នកប្រហែលបានកំណត់ក្រុមមនុស្សគោលដៅដែរ ប៉ុន្ដែមិនបានធ្វើការស្រាវជ្រាវស៊ីជម្រៅលើពួកគេ បែរជាប្រើការសន្មតិរបស់ខ្លួន ឬក្រុមរបស់ខ្លួនទៅវិញ។

៣. ប្រើប្រព័ន្ធផ្សព្វផ្សាយខុស៖ ប្រព័ន្ធផ្សព្វផ្សាយ ជាឧបករណ៍មួយជួយផ្ដល់ព័ត៌មានទៅកាន់ក្រុមមនុស្សគោលដៅបានឆាប់ និងចំណាយតិច តែបើអ្នកប្រើមិនចំកន្លែងក៏មិនអាចបញ្ជូនព័ត៌មានទៅកាន់ក្រុមមនុស្សគោលដៅបានទាន់ពេល និងមានប្រសិទ្ធភាពដែរ។ ៤. យុទ្ធសាស្រ្ដទីផ្សារមិនគ្រប់ជ្រុងជ្រោយ៖ ម្ចាស់អាជីវកម្ម ឬអ្នកធ្វើទីផ្សារខ្លះ ផ្ដោតលើលទ្ធផលរយៈពេលខ្លី គិតមិនបានគ្រប់ជ្រុងជ្រោយ ឬគិតថាឧបករណ៍ខ្លះមិនសូវចាំបាច់ ព្រោះមើលលទ្ធផលមិនឃើញភ្លាមៗ ទើបផ្ដោតលើប្រព័ន្ធផ្សព្វផ្សាយតែមួយដែលទទួលបានផលលឿនជាងគេ ដូចជាការផ្ដោតលើបណ្ដាញសង្គមជាចម្បង ប៉ុន្តែមិនមានការផ្សព្វផ្សាយតាមអ៊ីម៉ែល ឬធ្វើបច្ចុប្បន្នភាពគេហទំព័រទៅវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី