2025-02-12
គិត បុប្ផា
2025-02-12
គិត បុប្ផា
ភ្នំពេញ៖ ការស្នើសុំច្បាប់មុនពេលដំណើរការមូលដ្ឋានផលិតកម្ម ជាពិសេសវិស័យកែច្នៃម្ហូបអាហារ ជារឿងសំខាន់ ព្រោះអាចទទួលបានទំនុកចិត្តពីដៃគូអាជីវកម្ម និងឱកាសអភិវឌ្ឍន៍អាជីវកម្ម ជ្រៀតចូលតាមបណ្តាផ្សារធំៗ និងផ្សារទំនើប ឬមានឱកាសអាចនាំចេញទៅក្រៅប្រទេស។
បើតាមការបញ្ជាក់របស់ នាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ការស្នើសុំច្បាប់នេះ ក៏ជួយឱ្យសហគ្រាសទទួលបានភាពអនុលោមស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្ម, អនុលោមតាមបទដ្ឋានសុវត្ថិភាព និងអនាម័យ ក្នុងការផលិត និងចរាចណ៍ផលិតផលនៅលើទីផ្សារ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ការស្នើសុំច្បាប់មុនពេលដំណើរការមូលដ្ឋានផលិតកម្ម ធ្វើឱ្យសហគ្រាសទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ឬអតិថិជនទៅលើការប្រើប្រាស់ផលិតផលរបស់ខ្លួន, កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុវត្ថិភាពការងារ, មានឱកាសចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាក់ទងនិងវិស័យ SMEs និងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ដូចជាលើកលែងពន្ធ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចូលគ្រឿងចក្រគ្រឿងម៉ាស៊ីនជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី