SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការរីកចម្រើននៃ Metaverse និង Spatial Computing ក្នុងយុគសម័យឌីជីថល


ការរីកចម្រើននៃ Metaverse និង Spatial Computing ក្នុងយុគសម័យឌីជីថល
A+ A-

ភ្នំពេញ៖ ២០២៥នេះ ជាឆ្នាំដែលបច្ចេកវិទ្យារីកចម្រើនលើសពីការរំពឹងទុក ខណៈពេលដែល Metaverse និង Spatial Computing កំពុងផ្លាស់ប្តូររបៀបរស់នៅ, របៀបទំនាក់ទំនង, របៀបដោះស្រាយបញ្ហា និងការធ្វើពាណិជ្ជកម្ម។ល។ នៅទូទាំងសកលលោក។ តើ Metaverse និង Spatial Computing គឺជាអ្វី? មានសក្ដានុពលយ៉ាងដូចម្ដេចខ្លះ?

យោងតាមសៀវភៅរបស់លោក Matthew Ball ដែលផ្តល់ទិដ្ឋភាពជាក់លាក់អំពីអនាគតរបស់ Metaverse និង Spatial Computing និងឥទ្ធិពលរបស់វាលើឧស្សាហកម្មផ្សេងៗ ថា Metaverse គឺជាតំបន់ឌីជីថលធំធេង ដែលអ្នកប្រើប្រាស់អាចមានអន្តរកម្មតាមរយៈ Avatars អ្នកជំនួយការ AI និង 3D។ ក្រុមហ៊ុនឈានមុខគេ ដូចជា៖ Meta, Google និង Apple កំពុងជំរុញការវិវត្តថ្មីៗ ដែលធ្វើឱ្យបរិស្ថានទាំងនេះកាន់តែមានអន្តរកម្ម។ មិនត្រឹមតែជាកម្មវិធីកម្សាន្តទេ Metaverse កំពុងត្រូវបានប្រើសម្រាប់ការងារចម្រុះ កម្មវិធីសន្និបាត និងពាណិជ្ជកម្មឌីជីថល ការទិញលក់អចលនទ្រព្យឌីជីថល និងសេដ្ឋកិច្ចវីរត្យូអាល់ (Virtual economy) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ចំណែក Spatial Computing បញ្ចូល AR (ឌីជីថលដែលបញ្ចូលជាមួយពិភពពិត) និង VR (ពិភពនិម្មិត) ដើម្បីបង្កើតបទពិសោធដែលរលូននិងជាក់ស្តែង។ ឧបករណ៍ដូចជា Apple’s Vision Pro និង Microsoft’s HoloLens អាចឱ្យអ្នកប្រើប្រាស់អន្តរកម្មជាមួយធាតុឌីជីថលក្នុងពិភពពិត ដែលវាបានជួយដល់វិស័យសុខាភិបាល អប់រំ និងបង្កើនប្រសិទ្ធភាពនៃការងារ ការបណ្តុះបណ្តាល និងការកម្សាន្ត ដែលបច្ចេកវិទ្យានេះកំពុងជ្រៀតចូលជ្រៅ ហើយរួមបញ្ចូលយ៉ាងល្អជាមួយពិភពពិតដោយផ្ទាល់។

ទោះបីជាមានសក្ដានុពល Metaverse ក៏អាចបង្កការព្រួយបារម្ភអំពីឯកជនភាព ព័ត៌មានក្លែងក្លាយ និងការចូលប្រើប្រាស់។ បរិមាណទិន្នន័យឌីជីថលធ្វើឱ្យមានហានិភ័យនៃការលួចអត្តសញ្ញាណ និងការបំពានទិន្នន័យ ការចំណាយលើឧបករណ៍ VR ថ្លៃអាចធ្វើឱ្យមានភាពមិនស្មើគ្នា។ ដូច្នេះ ច្បាប់និងបទដ្ឋានត្រូវបានបង្កើតឡើងដើម្បីធានាឱ្យបរិស្ថាន VR មានសុវត្ថិភាព និងអាចចូលដំណើរការបានដោយស្មើភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី