2025-02-05
ទូច សូរិយា
2025-02-05
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនគ្រឿងបង្គុំអេឡិចត្រូនិករបស់ជប៉ុន ស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិក ដែលក្នុងនោះក្រុមហ៊ុន គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើនដើមទុនវិនិយោគរហូតដល់ជាង ៧០០លានដុល្លារ។
ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea នេះ ធ្វើឡើងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការស្នើសុំរបស់ក្រុមហ៊ុន៕
នាំមកជូនដោយ