SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករមូលបត្រកម្ពុជា ចុះ MOU ជាមួយ IFC ដើម្បីអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា


និយ័តករមូលបត្រកម្ពុជា ចុះ MOU ជាមួយ IFC ដើម្បីអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-03

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-03

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខា(MOU) លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រ ន.ម.ក. អភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ន.ម.ក. ចុះផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកម្មវិធី កាលពីថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានលើកឡើងថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា គឺស្ថិតក្នុងដំណាក់កាលដំបូង ដែលទីផ្សារនេះ មានសក្តានុពលយ៉ាងធំដល់ការអភិវឌ្ឍហិរញ្ញវត្ថុជាតិ តាមរយៈការផ្ដល់នូវឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដែលគាំទ្រដល់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មនៃការវិនិយោគ។

ជាមួយគ្នានេះ លោក Tom Ceusters, ប្រធានទីផ្សារមូលធន និងការវិនិយោគ នៃ IFC បានបញ្ជាក់ថា ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូសហការនេះ គឺបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ វិនិយោគិន អាជីវកម្ម និងសេដ្ឋកិច្ចជារួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី