2025-02-01
គិត បុប្ផា
2025-02-01
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញ និងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន និងចូលរួមក្តាប់ឱ្យបានពីការផ្សាយណាមួយខុសពីការពិត ដើម្បីលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្ត ភក្រា្ត បញ្ជាក់ថា មន្ទីរព័ត៌មាន ជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលត្រូវយកចិត្ដទុកដាក់នោះ គឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ ព្រោះថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។
ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្ត ភក្រា្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ឱ្យបន្តកិច្ចខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានា និងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសើរដល់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានចូលរួមយ៉ាងសកម្មក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។ ឯកឧត្តម នេត្ត ភក្រា្ត បានឱ្យមន្ត្រីនៃមន្ទីរព័ត៌មានសៀមរាប ប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាព របស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី