2023-10-03
SME News
2023-10-03
SME News
ភ្នំពេញ៖ សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ទទួលបានជំនួយហិរញ្ញប្បទានឥតសំណងជាង ៥.៤ម៉ឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការ ពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ នៅក្នុងអាជីវកកម្មរបស់គាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខានៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ជាថវិកាបំពេញបន្ថែមទុនវិនិយោគ ដែលគម្រោងបានការឯកភាពផ្តល់ជូនមានទឹកប្រាក់ចំនួន ៥៤,៥៨៧ ដុល្លារអាមេរិក ដែលស្មើនឹង៤០% នៃទុកវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំ (២០២៣ -២០២៥)។ ជំនួយ ៤០% នេះជាថិវការបស់រដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគារជាមួយធនាគារពិភពលោក ដើម្បីស្រាយបញ្ហាប្រឈមមួយចំនួន ដែលសហគមន៍កំពុងជួប្រទះ។
ថវិកាជំនួយបំពេញទុនវិនិយោគរបស់សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី នោះ សម្រាប់បំពេញនូវកង្វះខាតបច្ចេកទេស និងនវានុវត្តន៍ទំនើបជួយដល់ការបង្កើនផលិកម្មម្រេចសរីរាង្គ, មិនទាន់មានទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ខ្វះសម្ភារៈ និងឧបករណ៍កសិកម្ម ដើម្បីជំរុញផលិតកម្មម្រេចសរីរាង្គ និងខ្វះផ្លូវដឹកជញ្ជូនកសិផលម្រេចចេញពីទីតាំងចម្ការទៅផ្លូវជាតិ។
តាមរយៈកិច្ចព្រមព្រៀងធ្វើនៅស្នាក់ការសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដែលមានវត្តមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម និងប្រធានគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌគីរី, អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ផងនោះ សហគមន៍ មានផែនការធុរកិច្ចជាក់លាក់ចំនួន ០៣៖
ទី១. លើកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ជាផលិតករឱ្យទទួលបាននូវការគាំទ្រទាំងទុនវិនិយោគ និងមានស្ថិរភាពផ្នែកទីផ្សារ។ ទី២. ពង្រីកបរិមាណលក់ម្រេចសរីរាង្គឱ្យបានពី១០០ តោននៅឆ្នាំ២០២៣ និងកើនដល់ ១១០ តោននៅឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥ ចំនួន ១២០តោន និងទី៣. បង្កើតឱកាសការងារចំនួន១៦នាក់កម្រិតសហគមន៍ និង២២នាក់កម្រិតកសិដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងលប់បំបាត់វិសមភាពយេនឌ័រក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ក៏នឹងទទួលបានផ្លូវកសិកម្មចំនួនពីរខ្សែរ ដែលមានប្រវែងសរុបចំនួន៣,៦០ គីឡូម៉ែត្រ ទៅជាផ្លូវ DBST ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី