2024-06-01
គិត បុប្ផា
2024-06-01
គិត បុប្ផា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភានៃកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន១១ រួមមាន៖ ព្រឹទ្ធសភាបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, ព្រឹទ្ធសភាថៃឡង់ដ៍, រដ្ឋសភាវៀតណាម, រដ្ឋសភាឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភាកូរ៉េ, ព្រឹទ្ធសភាប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រៅពីបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភា-រដ្ឋសភាប្រទេសចំនួន១១ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានសម្រេចបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដើម្បីទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ ដូចជា សភាប្រើភាសាបារាំង, សហភាពអន្តរសភា, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងសភាតំបន់អាស៊ីបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ។
ដើម្បីត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកម្ពុជា ក៏បានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាមួយបន្ថែមទៀត។ ក្រុមសមាជិកព្រឹទ្ធសភានេះ នឹងត្រៀមសហការ ព្រមទាំងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ មាន៖ អន្តរសភាអាស៊ាន, កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី