SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គយ នឹងដាក់ឱ្យប្រើប្រាស់នូវនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិក


គយ នឹងដាក់ឱ្យប្រើប្រាស់នូវនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិក
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មី (TCMS v.4) និងនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិក» សម្រាប់មន្ត្រីគយនិងរដ្ឋាករ ធុរជន និងនីតិបុគ្គលជើងសាគយ។

សិក្ខាសាលា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោក ស្រេង សំណាង ប្រធាននាយកដ្ឋានសវនកម្មគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយនូវការធ្វើទំនើបកម្ម និងស្វ័យប្រវត្តិកម្មប្រព័ន្ធវាយតម្លៃកម្រិតអនុលោមភាពធុរជន ដែលជាផ្នែកមួយនៃយន្តការកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។ យន្តការនេះ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើសាមញ្ញកម្មនីតិវិធីគយ, កាត់បន្ថយភាពស្មុគស្មាញឱ្យបានជាអតិបរមា និងពន្លឿននីតិវិធីគយឱ្យកាន់តែឆាប់រហ័សបានមួយកម្រិតទៀត។

លោក ស្រេង សំណាង ក៏បានលើកទឹកចិត្តដល់សិក្ខាកាម ចូលរួមឱ្យបានសកម្មក្នុងការសិក្សាស្វែងយល់ និងតាមដានឱ្យបានលម្អិតពីរំហូរនីតិវិធីនៃការអនុវត្តប្រព័ន្ធជំនាន់ថ្មីនេះ ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារលិខិតលេខ ៥៦៩២/២៤ អគរ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី