2025-01-27
គន ម៉េងហុង
2025-01-27
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ដែលគ្របដណ្តប់ទីផ្សារនាំចូលអង្ករក្នុងប្រទេសជប៉ុនជាង៨០% ដើម្បីជំរុញការនាំចូលផលិតអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ភាគីក្រុមហ៊ុនជប៉ុន បានទទួលស្គាល់សក្តានុពលនៃអង្កររបស់កម្ពុជា ដោយការមានសុទិដ្ឋិនិយមណែនាំអង្កររបស់កម្ពុជា ទៅដល់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ព្រមទាំងចង់ស្វែងយល់ពីវិស័យអង្កររបស់កម្ពុជាផងដែរ។
តាមរយៈកិច្ចប្រជុំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៣-២៤ មករា ឆ្នាំ២០២៥ នេះ ឯកឧត្តម សំហេង បូរ៉ា ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការស្វែងរកដៃគូរសហការនាពេលអនាគត ព្រមទាំងយកចិត្តទុកដាក់ចំពោះស្តង់ដារអង្ករ ដោយអនុលោមតាមស្តង់ដារនៃទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងការជំរុញការនាំចេញផលិតផលកសិកម្មរបស់ក្រសួងពាណិជ្ជកម្មផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោមទាំង៣នោះ មានក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅជប៉ុនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី