SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កុងស៊ុលថៃ និងកម្ពុជា ប្រចាំនៅចិន រួមគ្នាជំរុញវិស័យទេសចរណ៍និងពាណិជ្ជកម្ម រវាងខេត្តក្វាងទុង និងប្រទេសក្នុងអាស៊ាន


កុងស៊ុលថៃ និងកម្ពុជា ប្រចាំនៅចិន រួមគ្នាជំរុញវិស័យទេសចរណ៍និងពាណិជ្ជកម្ម រវាងខេត្តក្វាងទុង និងប្រទេសក្នុងអាស៊ាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន និងអគ្គកុងស៊ុលថៃឡង់ដ៍ប្រចាំទីក្រុងក្វាងចូវថ្មី ប្រទេសចិន នឹងបង្កើតកិច្ចសហការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងខេត្តក្វាងទុង ប្រទេសចិន ទៅកាន់បណ្តាខេត្តក្នុងប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន។

ក្នុងជំនួប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ជាមួយ លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និង លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុល លោក KAJTITI WIWATWANONT អគ្គកុងស៊ុលថ្មីនៃប្រទេសថៃឡង់ដ៍ប្រចាំទីក្រុងក្វាងចូវ ក៏បានលើកឡើងពីកិច្ចការមួយចំនួន ដែលត្រូវសហការជាមួយកម្ពុជា រៀបចំធ្វើនៅឆ្នាំ២០២៥ នេះផងដែរ។

ឱកាសនោះ ភាគីកម្ពុជា ក៏បានអបអរសាទចំពោះស្ថានអគ្គកុងស៊ុលថៃឡង់ដ៍ដែលទទួលបានការគាំទ្រឱ្យធ្វើជាប្រធានប្តូរវេននៃស្ថានអគ្គកុងស៊ុលអាស៊ានប្រចាំទីក្រុងក្វាងចូវ ក្នុងខេត្តក្វាងទុង និង លោក KAJTITI WIWATWANONT ដែលត្រូវបានតែងតាំងអគ្គកុងស៊ុលថ្មីរបស់ថៃឡង់ដ៍ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ មករា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី