2023-11-25
SME News
2023-11-25
SME News
ភ្នំពេញ៖ រដ្ឋលេខធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីស្វាគមន៍អ្នកដំណើរចំនួន២០៨នាក់ ដែលបានមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) តាមរយៈជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់យន្តហោះធុនធំ(Wide-Body Aircraft) ប្រភេទ Boeing 777-200 នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមកទទួលស្វាគមន៍អ្នកដំណើរមកកាន់ទឹកដីអង្គរដោយផ្ទាល់។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកានេះថា ការរៀបចំពិធីស្វាគមន៍ជើងហោះហើរនេះ គឺបញ្ជាក់ពីលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ។ ជាក់ស្តែងដូចការចុះការចុះចតអាកាសយានធុនធំបានប្រភេទប៊ូអ៉ីង (Boeing) 777-200 ពីទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី និងម្យ៉ាងទៀត បញ្ជាក់ពីការធានាបាននូវសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ ដល់ក្រុមហ៊ុនអាកាសចរណ៍និងអ្នកដំណើរតាមផ្លូវអាកាសផងដែរ។
ក្នុងពិធីស្វាគមន៍អ្នកដំណើរទាំង២០៨នាក់ ដែលបានមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI)នេះ ជាការរៀបចំទទួលតាមលក្ខណៈប្រពៃណីជាតិនិងអន្តរជាតិ ដូចជាការបាញ់ទឹកអបអរសាទរការមកដល់របស់អាកាសយាន, ការជូនបាច់ផ្កា និងក្រមាដល់អ្នកដំណើរតាមផ្លូវអាកាសទាំង២០៨នាក់ ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី