SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានមេដាយចំនួន២ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៅប្រទេសថៃ


កម្ពុជា ទទួលបានមេដាយចំនួន២ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៅប្រទេសថៃ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-20

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-20

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា បានឈ្នះមេដាយក្នុងកម្មវិធីចំនួន២ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅប្រទេសថៃ ក្រោមក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

បើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៧ មករា បានឱ្យដឹងថា កម្មវិធីចំនួន២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖ ទី១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភីលេខ១ គឺមេដាយមាស និងទី២. កម្មវិធី Tenbox ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី២ គឺមេដាយប្រាក់។

ការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗចំនួន១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក មានដូចជា៖ ១.ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ, ២.ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន, ៣.ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល, ៤.ដំណោះស្រាយសម្រាប់មាតិកាឌីជីថល, ៥.ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦.ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

គួរបញ្ជាក់ថា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបកប្រែពីភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់កុមារនិងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញ ពិសេសផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍កាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ រីឯ កម្មវិធី Tenbox ជាផលិតផលនវានុវត្តន៍ឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ចប្រើប្រាស់ ដើម្បីស្វែងរកជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី