SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងអប់រំ នឹងរៀបចំ«សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា» លើកកម្ពស់សមត្ថភាពឌីជីថលក្នុងវិស័យអប់រំ


ក្រសួងអប់រំ នឹងរៀបចំ«សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា» លើកកម្ពស់សមត្ថភាពឌីជីថលក្នុងវិស័យអប់រំ
A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ KOICA, UNICEF, CDRI និងក្រុមហ៊ុន Cellcard នឹងរៀបចំ «សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា» លើកទី១ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពឌីជីថលក្នុងវិស័យអប់រំ។

សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តឡើងក្រោមប្រធានបទ៖ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» នេះ មានគោលបំណងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន, ផ្តល់ឱកាសឱ្យអ្នកចូលរួមបានពិភាក្សា, ចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍បច្ចេកវិទ្យាអប់រំ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាអប់រំ។

តាមសេចក្តីជូនដំណឹង ដែលចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសន្និសីទនិងពិព័រណ៍នេះ នឹងមានបទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ, វេទិកាពិភាក្សា និងការចែករំលែកចំណេះដឹង, ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ, កម្មវិធីប្រកួតប្រជែងគ្រូបង្រៀន ដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថល ដែលអ្នកចូលរួមអាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

ពាក់ព័ន្ធនឹងប្រព្រឹត្តការណ៍នេះ ក្រសួងអប់រំ បានលើកទឹកចិត្តភាគីពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន មានក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសធុរកិច្ចថ្មីឌីជីថល ធុរកិច្ចថ្មីបច្ចេកវិទ្យា គ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលរួមដាក់តាំងបង្ហាញសមិទ្ធផលនិងសេវាកម្មបច្ចេកវិទ្យាអប់រំ រួមទាំងផ្សព្វផ្សាយសន្និសីទនិងពិព័រណ៍នេះឱ្យបានទូលំទូលាយ។ ចំពោះ ព័ត៌មានបន្ថែមអំពីការចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មបច្ចេកវិទ្យាអប់រំ សាធារណជន អាចទាក់ទងតាមលេខ ០៧៧ ៤៨៨ ៨៨៧ ឬ អ៊ីមែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី