SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម នឹងផ្តល់កម្ចីប្រមាណ ៥លានដុល្លារ ឱ្យកសិករបង្កើតសហគមន៍ផលិតស្រូវសែនក្រអូបនៅកំពង់ធំ


ក្រសួងកសិកម្ម នឹងផ្តល់កម្ចីប្រមាណ ៥លានដុល្លារ ឱ្យកសិករបង្កើតសហគមន៍ផលិតស្រូវសែនក្រអូបនៅកំពង់ធំ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ទុនកម្ចីប្រមាណ ៥លានដុល្លារ ដល់កសិករមកពីសង្កាត់អូរកន្ទរ សង្កាត់ស្រយ៉ូវ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបខ្នាតធំផលិតស្រូវសែនក្រអូបរបស់កម្ពុជា លើផ្ទៃដី៥ពាន់ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុន ចាប់ពី១៣០០៛/គីឡូក្រាម ឡើងទៅ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បញ្ជាក់ថា ទុនកម្ចីប្រមាណ ៥លានដុល្លារនេះ ផ្តល់ឱ្យកសិករ ក្នុងគោលបំណងមិនចាំបាច់ឱ្យកសិករជាសមាជិកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯង។ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងថា នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្ម ព្យាយាមផ្តល់ឱ្យប្រជាកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់វៀតណាម ហើយកំពុងពិបាករកទីផ្សារ និងមិនទទួលបានតម្លៃល្អ។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយឱ្យកសិករ ងាកមករួមគ្នាធ្វើជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការបន្តដាំពូជរបស់បរទេស ដែលពិបាករកទីផ្សារ និងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ឯកឧត្តម ឃឹម ហ្វីណង់ ជំរុញដល់ប្រជាកសិករដូច្នេះថា៖ «ខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ដើម្បីដោះស្រាយបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃ ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី