SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និង UNOPS ចុះ MoU សហការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក


ក្រសួងសាធារណការ និង UNOPS ចុះ MoU សហការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីផ្តល់ក្របខ័ណ្ឌកិច្ចសហការ និងកិច្ចសហការមិនផ្តាច់មុខ ដែលផ្តល់ប្រយោជន៍រួម។

តាមរយៈ MoU នេះ UNOPS នឹងក្លាយជាដៃគូអនុវត្តរបៀបវារៈសំខាន់ៗ ចំនួន៣ រួមមាន៖ ១, ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងភាពធន់ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ អាចទ្រទ្រង់បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ។ ២, ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការប្រកួតប្រជែងក្នុងទីផ្សារ និង៣, ការកសាងសមត្ថភាពស្ថាប័ន ដោយរួមបញ្ចូលនូវការចែករំលែកចំណេះដឹង និងការគាំទ្របច្ចេកទេស តាមរយៈជំនួយបច្ចេកទេស (TA)។

ក្នុងពិធីចុះ MoU ដែលចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង នៃ UNOPS ប្រចាំកម្ពុជា និងឡាវ, ឯកឧត្តម ប៉េង ពោធិ៍នា បានសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបពិភាក្សា កំណត់អាទិភាពនៃកិច្ចសហការ និងរៀបចំការងារពាក់ព័ន្ធ ដើម្បីសម្រេចបាន MoU ដែលនឹងបើកផ្លូវឱ្យភាគីទាំងពីរ ពិសេសអគ្គនាយកដ្ឋានជំនាញ អាចពង្រឹង និងពង្រីកកិច្ចសហការថ្មីបន្ថែមទៀតនាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី