2025-01-12
ទូច សូរិយា
2025-01-12
ទូច សូរិយា
ភ្នំពេញ៖ អូស្ត្រាលី បានឯកភាពបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្មនៅកម្ពុជា នឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម។ នេះជាការបញ្ជាក់របស់ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបរវាងឯកឧត្តម Derek Yip នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការគាំទ្ររបស់ភាគីអូស្ត្រាលី ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំប៉ីសចំនួន ៧០កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា និងឯកឧត្តម Derek Yip ក៏បានលើកពីសារសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម កម្ពុជា-អូស្ត្រាលី សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៥៤៧លានដុល្លារ ដែលក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអូស្រ្តាលី សម្រេចបានទំហំ ៤៤៤លានដុល្លារ និងនាំទំនិញចូលមកវិញក្នុងទឹកប្រាក់ចំនួន ១០២លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី