SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដើម្បីគាំទ្រដល់ការអភិវឌ្ឍ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» តើរដ្ឋាភិបាលបានដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធឌីជីថលអ្វីខ្លះ?


ដើម្បីគាំទ្រដល់ការអភិវឌ្ឍ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» តើរដ្ឋាភិបាលបានដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធឌីជីថលអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រដល់ការអភិវឌ្ឍ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការប្រព័ន្ធបាគង និងស្តង់ដាខេអេចហ្សូអរ, សេវា ទូទាត់, ប្រព័ន្ធផាត់ទាត់ជាតិ, ប្រព័ន្ធខេមបូឌានស៊ែស្ទិច, ប្រព័ន្ធរីធែលផេ និងប្រព័ន្ធធនាគារអនឡាញ, ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា និងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា។

យោងតាមគោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ រាជរដ្ឋាភិបាល ក៏បានប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងថ្នាលបច្ចេកវិទ្យាប្លុកឆេនកម្ពុជា សម្រាប់សាកល្បង កម្មវិធី Web 3 ដើម្បីជំរុញការប្រើប្រាស់ និងនវានុវត្តន៍បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ។ បន្ថែមលើនេះ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ រាជរដ្ឋាភិបាល ក៏បានគាំទ្រដល់ការរៀបចំជាអាទិ៍ កម្មវិធីពន្លឿនអាជីវកម្មនវានុវត្តន៍បញ្ច្រាស, វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, មហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក, វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា និងយុទ្ធនាការ «តោះ! និយាយពីលុយ» ជាដើម ។

គួរបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ ដែលរួមមានជាអាទិ៍យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១- ២០៣៥, យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផែនទីមគ្គទេសក៍អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២០-២០២៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕

ប្រភពពីសៀវភៅ «គោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨»៖ https://shorturl.at/muBtx


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី