2025-01-06
ទូច សូរិយា
2025-01-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស គឺបានបង្ហាញពីការរីកចម្រើនលើវិស័យការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ងុយ រិទ្ធ បានបន្តថា ការយកចិត្តទុកដាក់ពីនិយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀតនៅក្នុងរោងចក្រ-សហគ្រាស គឺជាកត្តាសំខាន់សម្រាប់ធ្វើឱ្យសហគ្រាសមួយមានផលិតភាព អាចឈានដល់ការពង្រីកអាជីវកម្ម និងបង្កើតឱកាសការងារបន្ថែមទៀតដល់ពលរដ្ឋកម្ពុជា។
ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ហេតុផលខាងលើទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តម ងុយ រិទ្ធ បានបន្ថែមថា ការរីកចម្រើនរបស់រោងចក្រ ស៊ិដស៍ ហ្កាមេន ខេមបូឌា ក៏ជាផ្នែកមួយយ៉ាងសំខាន់មកពីការគោរពបាននូវលក្ខខណ្ឌការងារ និងការផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារ ក៏បានអំពាវនាវឱ្យនិយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់របស់រដ្ឋជាធរមានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី