SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC លើកទឹកចិត្តឱ្យសហគ្រាសនៅខេត្តយូណាន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់លើទីផ្សារ


CDC លើកទឹកចិត្តឱ្យសហគ្រាសនៅខេត្តយូណាន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់លើទីផ្សារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកទឹកឱ្យសហគ្រាសមកខេត្តយូណាននៃប្រទេសចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់។ នេះបើតាម CDC ចេញផ្សាយនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្ដមអគ្គលេខាធិការរង បានបញ្ជាក់ថា ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺមានរំហូរវិនិយោគផ្ទាល់ពីចិនមកបណ្តាក់ទុនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍នេះ។ ជាក់ស្តែង រយៈពេល១១ខែ នៃឆ្នាំ២០២៤នេះ គម្រោងវិនិយោគចិននៅកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ ៣,២១ពាន់លានដុល្លារ។

ក្នុងកិច្ចប្រជុំនៅទីក្រុងគុនមិញ ខេត្តយូណាន នាថ្ងៃទី២៣ ធ្នូនេះ ឯកឧត្ដម សួន សុផល ក៏បានលើកឡើងពីចំណងមិត្តភាពដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍រួមគ្នាប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី