SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន ពង្រឹងយុទ្ធសាស្រ្តរៀបចំកញ្ចប់ទស្សនកិច្ច ជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរ


កម្ពុជា-ចិន ពង្រឹងយុទ្ធសាស្រ្តរៀបចំកញ្ចប់ទស្សនកិច្ច ជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងចិន រៀបចំយុទ្ធសាស្រ្តពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ ពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ភាគីទាំងពីរ បានពិភាក្សាពីកិច្ចសហការទេសចរណ៍ថ្មីៗ រួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip, ការនាំភ្ញៀវមកតាម Charter Flight នៅ២០២៥, ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នា និងការជំរុញ និងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop ជាដើម។

ក្រុមហ៊ុន CTG ឬ China Travel Services (Holdings) Hong Kong Limited គឺជាសហគ្រាសរដ្ឋរបស់ចិន ដែលគ្រប់គ្រងនិងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈឹមបក្ស មានបុត្រសម្ព័ន្ធចំនួនជាង ៦០០ក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង ៨០លាននាក់ ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន CTG មានរចនាសម្ព័ន្ធឧស្សាហកម្ម រួមមានភ្នាក់ងារទេសចរណ៍ បណ្តាសណ្ឋាគារ ការលក់រាយក៏ល្បី China Duty Free Shop នាវាចរទេសចរណ៏ អចលនទ្រព្យ និងប្រតិបត្តិការទេសចរណ៍ បែបទូលំទូលាយនៅទីក្រុងហុងកុង ដោយបានលាតសន្ធឹងលើប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសមានជាង៣០។ ក្រុមហ៊ុន CTG ប្រមូលផ្តុំម៉ាកទេសចរណ៍ល្បីៗដូចជា HKCTS, CITS, CTS និង CDF ជាបណ្តុំសហគ្រាស ដែលប្រតិបត្តិទេសចរណ៍ជាអាជីវកម្មស្នូលដ៏សំខាន់ និងជាសហគ្រាសទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសចិន និងធំជាងគេបំផុត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី