2024-12-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម សោម ពិសិដ្ឋ រដ្ឋបាលខេត្តកែប ដាក់បម្រាមបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅខេត្តកែប តាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ពិសេសពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
បើតាមសេចក្តីណែនាំស្តីពី«ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់»នៅខេត្តកែប ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អភិបាលខេត្តកែប ឱ្យមន្ត្រី និងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារផ្សេងៗដែលមានបោះពុម្ពរូបភាពផេកកាស៊ីណូអនឡាញ ឬការលេងល្បែងស៊ីសងនៅក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗនៅខេត្តកែប។
ជាមួយគ្នានេះ មិនអនុញ្ញាតឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយនូវរូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ លើផ្ទាំងបដាផ្សេងៗក្នុងខេត្ត ក្នុងនោះ រដ្ឋបាលខេត្ត ក៏ណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ជំរុញបណ្តាញផ្សព្វផ្សាយនានាឱ្យផលិតវីដេអូ ដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកែប និងភាគីពាក់ព័ន្ធ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនរួមមាន៖ ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ត្រូវចាត់វិធានការក្នុងការតាមដានត្រួតពិនិត្យ និងហាមឃាត់ការផ្សព្វផ្សាយនូវរូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងត្រូវផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី