2024-12-18
គិត បុប្ផា
2024-12-18
គិត បុប្ផា
ភ្នំពេញ៖ ម្ចាស់អាជីវកម្ម ដែលចូលរួមក្នុងសិក្ខាសាលាស្តីពី«ការសិក្សា និងរៀបចំផែនការរយៈពេលមធ្យមអំពីការកែច្នៃកសិផលមានសក្តានុពលក្នុងស្រុក និងការនាំចេញ» ជំរុញឱ្យនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម រៀបចំសិក្ខាសាលាបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃម្ហូបអាហារ និងផ្នែកគ្រប់គ្រងទីផ្សារផលិតផល។
ក្នុងសិក្ខាសាលាដែលប្រព្រឹត្តឡើងក្នុងខេត្តកំពង់ធំ ម្ចាស់សហគ្រាស សិប្បកម្ម និងអង្គភាពពាក់ព័ន្ធ ទទួលចំណេះដឹងសំខាន់ៗ៖ ទី១. ការវិភាគយុទ្ធសាស្រ្តជ្រៀតចូលទីផ្សារ ដើម្បីកំណត់គោលដៅចាប់យកចំណែកទីផ្សារពីដៃគូប្រកួតប្រជែងក្នុងតំបន់ និងក្រៅប្រទេស, ទី២. វិភាគយុទ្ធសាស្រ្តអភិវឌ្ឍន៍ផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភាពទាក់ទាញដល់អ្នកប្រើប្រាស់។
ទី៣. កាត់បន្ថយការចំណាយ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីប្រតិបត្តិការរបស់សហគ្រាស សិប្បកម្ម និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងកន្លែងការងារ និងដំណើរការការងារក្នុងមូលដ្ឋានផលិតកម្ម និងទី៤. ការបែងចែកអតិថិជនគោលដៅ ការកំណត់តម្លៃ ការរក្សាទំនាក់ទំនងអតិថិជន និងដៃគូសំខាន់ៗ និងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស និង៥. ផែនការអភិវឌ្ឍធនធានមនុស្ស ដើម្បីប្រែក្លាយពីបុក្គលិកគ្មានជំនាញ ទៅជាបុគ្គលិកមានជំនាញច្បាស់លាស់ផ្នែកកែច្នៃម្ហូបអាហារ។
សិក្ខាសាលា ដែលធ្វើឡើង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ មានបំណងប្រមូលធាតុចូលពាក់ព័ន្ធ ដើម្បីពង្រឹងការកសាងសមត្ថភាពសហគ្រិនតាមរយៈការសិក្សាស្រាវជ្រាវមុខផលិតផលកសិកម្ម ដែលមានសក្តានុពល, កំណត់ទីផ្សារ និងការធ្វើពិពិធកម្ម និងនវានុត្តន៍មុខផលិតផល, បង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនសមត្ថភាពអ្នកផលិត បង្កើនប្រាក់ចំណូល ការចាប់យកបច្ចេកវិទ្យា និងផលិតករ ដែលនឹងរួមចំណែកដល់ការបង្កើនចំណូលពន្ធរដ្ឋ និងចងក្រងរបាយការណ៍សមិទ្ធផល និងដាក់ចេញជាអនុសាសន៍គន្លឹះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី