2024-12-17
គិត បុប្ផា
2024-12-17
គិត បុប្ផា
ភ្នំពេញ៖ វេទិការដ្ឋ-ឯកជនលើកទី៥ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ «ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា» បានបង្កើតឱកាសឱ្យវិស័យឯកជន និងអ្នកជំនាញវិជ្ជាជីវៈជប៉ុន និងកម្ពុជា ពិភាក្សាជំរុញវិនិយោគិនពីប្រទេសជប៉ុនមកកម្ពុជា ដើម្បីអភិវឌ្ឍន៍នគរូបនីយកម្ម ផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍អចលនទ្រព្យ។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកឯកជន បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចដំណើរការរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យផ្នែកឯកជនតែមួយគត់នៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជំរុញការវិនិយោគមកកាន់កម្ពុជាផងដែរ។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ លើកឡើងដូច្នេះ ក្នុងវេទិកា ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
«វេទិការដ្ឋ-ឯកជនលើកទី៥» មានវត្តមានចូលរួមពីសំណាក់គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសជប៉ុន, មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី, តំណាងក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មមកពីប្រទេសជប៉ុន, តំណាងក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមផ្នែកឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៦០០នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី