2024-12-15
គិត បុប្ផា
2024-12-15
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងរដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ បង្រ្កាប និងចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយជាបន្ទាន់ នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED និងផ្ទាំងផ្សព្វផ្សាយលើតុកតុក ជាដើម។
តាមសេចក្តីណែនាំ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅរាជធានីភ្នំពេញ អាជ្ញាធរ ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន តាមរយៈការចាត់វិធានការតឹងរ៉ឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការចែករំលែកបន្តនូវរូបភាពល្បែងទាំងនោះ។ អាជ្ញាធរ ត្រូវហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារផ្សេងៗដែលមានបោះពុម្ពរូបភាព (Screen) ផេកកាស៊ីណូ អនឡាញ ឬការលើកទឹកចិត្តឱ្យលេងល្បែងស៊ីសងនៅក្នុងកម្មវិធីប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗនៅភ្នំពេញ និងគ្រប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបកចេញជាបន្ទាន់នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានរូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផលិតវីដេអូដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ។ ទន្ទឹមនឹងការហាមប្រាមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ជំរុញឱ្យអាជ្ញាធរ សហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី