SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ម៉ាស៊ីនទិញសំបុត្រចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ» ត្រូវបានដាក់ឱ្យដំណើរផ្លូវការ ដើម្បីសម្រួលដល់ទេសចរអន្តរជាតិ


«ម៉ាស៊ីនទិញសំបុត្រចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ» ត្រូវបានដាក់ឱ្យដំណើរផ្លូវការ ដើម្បីសម្រួលដល់ទេសចរអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ម៉ាស៊ីនទិញសំបុត្រចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ ត្រូវបានដាក់ឱ្យដំណើរជាផ្លូវការ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ តទៅ នៅក្នុងផ្សារហេរីថេកវ៉ក ជាន់ក្រោមដីទី១ (The Heritage Walk) ខេត្តសៀមរាប ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនានៅតំបន់ប្រាសាទអង្គរបានកាន់តែងាយស្រួល។

តាមការចុះផ្សាយរបស់ The Heritage Walk ម៉ាស៊ីនទិញសំបុត្រចូលទស្សនាអង្គរដោយស្វ័យប្រវត្តិនេះ នឹងជួយសម្រួលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃរមណីយដ្ឋានតំបន់ប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរ នឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ម៉ាស៊ីនទិញសំបុត្រនេះ ដូចជា មិនចាំបាច់តម្រង់ជួរយូរ, អាចទិញសំបុត្រទុកមុនពីល្ងាច សម្រាប់ការទស្សនាព្រះអាទិត្យរះបានយ៉ាងងាយស្រួល និងទីតាំងនៅកណ្តាលក្រុង ងាយស្រួលស្វែងរក និងចូលទៅទិញ។

ភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រតាមម៉ាស៊ីនខាងលើនេះ ចាប់ពីម៉ោងផ្តល់សេវា គឺម៉ោង ៨:០០ព្រឹក ដល់ ៩:០០យប់ នៅផ្សារហេរីថេកវ៉ក ទីតាំង៖ https://maps.app.goo.gl/m56WXhoUGEHWzZdP9?g_st=com.google.maps.preview.copy ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី