2024-12-11
ទូច សូរិយា
2024-12-11
ទូច សូរិយា
ភ្នំពេញ៖ គម្រោងសម្ព័ន្ធមេត្រីភាព «Twinning» នឹងជំរុញឱ្យក្រុមហ៊ុនអឺរ៉ុប មកវិនិយោគកាន់តែច្រើនទៀតនៅកម្ពុជា ជាពិសេសគេផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន។ នេះជាការលើកឡើងរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយជាមួយសហភាពអឺរ៉ុប (European Union)។
ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានេះ ឯកឧត្តម Igor Driesmans បានបន្តថា គម្រោងសម្ព័ន្ធមេត្រីភាព Twinning គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជាផងដែរ។
ក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសឱ្យអនុវត្តគម្រោងសម្ព័ន្ធមេត្រីភាព «Twinning» នៅខេត្តសៀមរាបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កិច្ចសហការកម្ពុជា-សហភាពអឺរ៉ុប នឹងជួយឱ្យកម្ពុជា អាចសម្រិតសម្រាំងប្រព័ន្ធអប់រំឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេសដូចទៅនឹងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ជាដើម ដែលប្រទេសទាំងនេះ មានបទពិសោធស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះ នឹងជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សានុសិស្សកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដែលអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅកម្ពុជាផងដែរ។
គួរបញ្ចាក់ថា កម្ពុជា ជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning ដែលក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី