2024-12-08
គិត បុប្ផា
2024-12-08
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
ក្រៅពីការណែនាំខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ ដោយគួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវ និងទីសាធារណៈ និងជំនួសមកវិញនូវការផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្ត ឱ្យបានជាអតិបរមា។
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នាថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត, ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី១ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅភ្នំពេញ និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ លើសពីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី