2024-12-08
ទូច សូរិយា
2024-12-08
ទូច សូរិយា
ភ្នំពេញ៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ គ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសក្រមាខ្មែរ ដែលផលិតផលសក្តានុពល ត្រូវបានតាំងបង្ហាញនៅក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងទិវាអាស៊ាន ដែលមានក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និងសាធារណជនចូលរួមប្រមាណ ៥០០នាក់នេះ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសតួកគីយ៉េ ក៏បានពន្យល់អំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាសដល់អ្នកទស្សនាផងដែរ។
ក្នុងឱកាសនោះ លោក កែវ ប៊ុនថេង បានលើកឡើងថា ក្នុងទិវាអាស៊ាននេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី