SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីកសិកម្ម ឱ្យក្រុមការងារជំនាញ ផ្តោតធ្វើស្តង់ដារកសិផលមួយឬពីរមុខឱ្យជាក់លាក់ ជាជាងផ្តោតលើបរិមាណ


រដ្ឋមន្រ្តីកសិកម្ម ឱ្យក្រុមការងារជំនាញ ផ្តោតធ្វើស្តង់ដារកសិផលមួយឬពីរមុខឱ្យជាក់លាក់ ជាជាងផ្តោតលើបរិមាណ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមការងារជំនាញកសិកម្ម ផ្តោតលើការធ្វើស្តង់ដារកសិផលមួយមុខ ឬពីរមុខឱ្យចំគោលដៅ មានលទ្ធផលល្អ ស្តង់ដារជាក់លាក់ មានការទទួលស្គាល់ និងអាចផ្សព្វផ្សាយពីគុណភាព រសជាតិ និងទំហំ ជាជាងផ្តោតលើបរិមាណនៃការធ្វើស្តង់ដារកសិផលច្រើន។

ក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការតម្រូវការអភិវឌ្ឍន៍ស្តង់ដារកម្ពុជាលើវិស័យពាក់ព័ន្ធ និងថវិកាគាំទ្រចាំបាច់សម្រាប់ ឆ្នាំ២០២៥-២០៣០ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានណែនាំឱ្យអង្គប្រជុំត្រៀមធ្វើស្តង់ដារមួយ ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ ដោយអាស្រ័យលើទំនិញសក្តានុពលជាក់ស្តែង ដើម្បីជួយដល់ការផលិតរបស់កសិករប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពកសិករឱ្យមានភាពប្រសើរឡើង។

ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ឱ្យក្រុមការងារជំនាញកសិកម្ម ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់ និងប្រើប្រាស់ស្តង់ដារដែលបង្កើតឡើងនេះ ឱ្យមានភាពជាក់លាក់ និងមានប្រយោជន៍ មានយន្តការច្បាស់លាស់ និងបម្រើដល់ការប្រកួតប្រជែងនៅលើទីផ្សារពិតប្រាកដ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី