2024-12-03
គិត បុប្ផា
2024-12-03
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានអំពាវនាវដល់សាធារណជនថា កុំខ្លាចចំពោះការវិនិយោគ ប៉ុន្តែត្រូវវិនិយោគដោយភាពត្រឹមត្រូវជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណស្របច្បាប់ និងមានផលិតផលចុះបញ្ជី និងទទួលបានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ/និយ័តករមានសមត្ថកិច្ច ដើម្បីផ្តល់នូវការរីកចម្រើន និងកំណើនហិរញ្ញវត្ថុ។
តាមរយៈសិក្ខាសាលា ដែលធ្វើឡើង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ និយ័តករមូលបត្រកម្ពុជា បានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគពិតប្រាកដ ដោយស្របច្បាប់, ការវិនិយោគក្នុងវិស័យមូលបត្រគ្មានអាជ្ញាបណ្ណស្របច្បាប់, ការឆបោកឱ្យវិនិយោគតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ដល់សិក្ខាកាម។ ឯកឧត្តម សៀង ធីរិទ្ធ បានស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ដើម្បីបង្ការទប់ស្កាត់ឱ្យទាន់ពេលវេលា ជៀសវាងការចាញ់បោក ដោយសារជនទុច្ចរិត ដែលបានប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» បានឱ្យដឹងថា វិស័យមូលបត្របានរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។ វិស័យនេះ កំពុងមានការចូលរួមកាន់តែច្រើនពីតួអង្គពាក់ព័ន្ធ និងកំណើននៃផលិតផលហិរញ្ញវត្ថុ ដែលជាមូលបត្រ និងកំពុងជួញដូរយ៉ាងសកម្មក្នុងទីផ្សារមូលបត្រកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី