2024-12-01
ទូច សូរិយា
2024-12-01
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (CKGSB) របស់ប្រទេសចិន ស្នើសុំការណែនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកិច្ចការងារកម្មសិទ្ធបញ្ញា, ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) និងកិច្ចវិនិយោគលើវិស័យថាមពលជាដើម។ នេះជាការលើកឡើងរបស់លោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថាន CKGSB នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សាជាមួយលោក Jiang YiFei ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃCDC ក៏បានលើកឡើងអំពីសុខសន្តិភាព, ស្ថិរភាព, កាលានុវត្តភាពវិនិយោគរបស់កម្ពុជា, វិស័យជាអាទិភាព, ផែនការមេ, កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និងធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិនផងដែរ។
ក្នុងជំនួបនេះដដែល លោក Jiang YiFei ក៏បានពិនិត្យអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី