2024-09-05
ទូច សូរិយា
2024-09-05
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប នឹងពិនិត្យលទ្ធភាពក្នុងការជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជា ទៅក្រៅប្រទេសតាមរយៈគម្រោង EU-CAPSAFE ដើម្បីអាចទទួលបានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំសហគមន៍ស្វាយចន្ទី និងម្រេចកម្ពុជា ឱ្យត្រៀមខ្លួនចូលរួមក្នុងគម្រោង EU-CAPSAFE។
ក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានបន្តថា ការចូលរួមជាមួយគម្រោង EU-CAPSAFE សហគមន៍ស្វាយចន្ទី និងម្រេចកម្ពុជា នឹងទទួលបានទុនក្នុងការវិនិយោគបន្ថែម, ជួយជីវភាពឱ្យប្រសើរឡើង, ពង្រឹងនូវផលិតកម្មឱ្យកាន់តែមានគុណភាពល្អ និងធ្វើតាមបច្ចេកទេសគោរពតាមគោលការសុវត្ថិភាពចំណីអាហារទៀតផង។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់អំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដូចជា៖ ការរក្សារស្ថេរភាពថ្លៃ, ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ តាមរយៈការធានាបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការបើកគម្រោង EU-CAPSAFE ជាការបើកទំព័រនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នេះ ឯកឧត្តម ឌិត ទីណា បានអរគុណដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលកំពុងបន្តជួយគាំទ្រប្រជាកសិករកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី