2024-11-19
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-19
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តវិនិយោគិនចក្រភពអង់គ្លេសបន្តវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយប្រើប្រាស់យន្តការដែលមានស្រាប់ស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងវិស័យសក្តានុពល។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF) ក្រោមមូលបទ «ចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣០» ភាគីកម្ពុជា-ចក្រភពអង់គ្លេស បានពិភាក្សាពីវឌ្ឍនភាពការងារក្រោមក្របខ័ណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគ និងកំណត់ទិសដៅការងារបន្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ឱ្យមានកំណើនផងដែរ។
នាឱកាសនោះ ឧកញ៉ា គួច ផេង ក៏បានលើកឡើងពីតួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន និងស្វាគមន៍វិនិយោគិនពីគ្រប់ទិសទីដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF) បានធ្វើឡើងក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ន សភាពាណិជ្ជកម្ម និងក្រុមហ៊ុនសហគ្រាសឯកជននៃប្រទេសទាំងពីរចូលរួមជាច្រើនរូប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី