SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក ស្វែងយល់បរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈសភាពាណិជ្ជកម្មកម្ពុជា


ធនាគារពិភពលោក ស្វែងយល់បរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈសភាពាណិជ្ជកម្មកម្ពុជា
ពាណិជ្ជកម្ម

2024-11-12

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-11-12

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមការងារជំនាញនៃធនាគារពិភពលោក មានបំណងស្វែងយល់អំពីបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ពិសេសសកម្មភាពតួនាទីសម្របសម្រួលទាំងក្នុង និងក្រៅប្រទេសរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលភាពជាតំណាងវិស័យឯកជននៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Tim L. de Vaan អ្នកជំនាញការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃធនាគារពិភពលោកប្រចាំកម្ពុជា។

ក្នុងជំនួបនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីសកម្មភាពនាំចេញនាំចូល, វិស័យពន្ធដារ, វិស័យដឹកជញ្ជូន និងសកម្មភាពសម្របសម្រួល។ អ្នកឧកញ៉ា លឹម ហេង បានបន្តថា សកម្មភាពសម្របសម្រួលនេះ គឺធ្វើឡើងតាមរយៈយន្តការ របស់វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដែលមានក្រុមការងារទាំង១៦ ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងរកបញ្ហា កង្វល់ សំណូមពរ ពីវិស័យឯកជន នឹងទទួលយកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីភាពអំណោយផលនៃបរិយាកាសធុរកិច្ច វិនិយោគនៅកម្ពុជា និងដំណើការនៃសកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជា និងអំពីច្បាប់ នីតិវិធី នឹងគោលនយោបាយសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី