2023-11-09
ទូច សូរិយា
2023-11-09
ទូច សូរិយា
ភ្នំពេញ៖ កម្រៃសេវាផ្លូវល្បឿនលឿន បន្តរក្សាបញ្ចុះតម្លៃ២០% ដដែល ក្នុងរយៈពេល១ឆ្នាំសម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយបន្តរក្សាតម្លៃដដែលរយៈពេល៦ខែ សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់(MTC)។ ការបញ្ចុះតម្លៃ២០% នេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR គិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងចំពោះអ្នកប្រើប្រាស់ MTC គឺចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
យោងតាមការចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) នេះ ដើម្បីអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។
ជាមួយគ្នានេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកដំណើរការនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្នុងនោះក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ១ខែដំបូង ពីថ្ងៃទី១ ដល់ ៣១ តុលា ឆ្នាំ២០២២ និងបានបញ្ចុះតម្លៃចំនួន ២០% ពេញ១ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២៣។
សូមជម្រាបផងដែរថា គិតពីថ្ងៃទី១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ កន្លងមកនេះ មានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល១ឆ្នាំនេះគឺប្រមាណ ៣៥លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី