SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ ណែនាំគ្រឹះស្ថានធនាគារ ជួយសម្រួលការបង្កើតគណនីធនាគារជា«ប្រាក់រៀល» ដល់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់


ធនាគារជាតិ ណែនាំគ្រឹះស្ថានធនាគារ ជួយសម្រួលការបង្កើតគណនីធនាគារជា«ប្រាក់រៀល» ដល់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់
ធនាគារ-ហិរញ្ញវត្ថុ

2024-11-05

គន ម៉េងហុង

ធនាគារ-ហិរញ្ញវត្ថុ

2024-11-05

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យចូលរួមសហការក្នុងការសម្របសម្រួលដល់ការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនដល់អាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពី ការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់ របស់ធនាគារជាតិនៃកម្ពុជា ដែលសហការជាមួយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនដល់អាជីវករនេះ គឺជាការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូ-សេដ្ឋកិច្ចជាតិ ពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម។ ការបង្កើតគណនីធនាគារជាប្រាក់រៀលនេះ ក៏ចូលរួមគាំទ្រការនាំចេញ និងការវិនិយោគ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិទៀតផង។

ការចូលរួមបង្កើតគណនីធនាគារជាប្រាក់រៀលរបស់អាជីវករនេះ ក៏ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី