SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់អាជីវកម្ម ចូលរួមពិព័រណ៍«ប្រភពផ្គត់ផ្គង់សម្ភារវិស្វកម្ម» នៅឥណ្ឌា


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់អាជីវកម្ម ចូលរួមពិព័រណ៍«ប្រភពផ្គត់ផ្គង់សម្ភារវិស្វកម្ម» នៅឥណ្ឌា
ពាណិជ្ជកម្ម

2024-11-05

ឃី ភារៈ

ពាណិជ្ជកម្ម

2024-11-05

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ចូលរួមពិព័រណ៍ «ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២» (IESS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិព័រណ៍ ដែលរៀបចំដោយក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្ម ឥណ្ឌា (EEPCIndia) នេះ ផ្តោតលើការជំរុញពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ក្នុងវិស័យវិស្វកម្មនៅក្នុងប្រទេសឥណ្ឌា តាមរយៈការតាំងពិព័រណ៍ជំនួបអាជីវកម្មនិងអាជីវកម្ម ជំនួបអ្នកលក់ និងអ្នកផ្គត់ផ្គង់ផលិតផលសកល និងសិក្ខាសាលា។ ចំពោះ ក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលចូលរួមពិព័រណ៍ IESS នេះ នឹងទទួលបានកន្លែងស្នាក់នៅរយៈពេល ២យប់ដោយឥតគិតថ្លៃ, ការប្រជុំជំនួបអាជីវកម្មនិងអាជីវកម្មជាមួយអ្នកតាំងពិព័រណ៍ឥណ្ឌា, ការធ្វើដំណើរទៅ-មកពីអាកាសយានដ្ឋាន និងការចូលរួមកម្មវិធីការតភ្ជាប់បណ្តាញធុរកិច្ច។

ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកនាំចូល និងសាធារណជន ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ អាចចុះឈ្មោះចូលរួម https://iesshow.in/overseas-buyer សម្រាប់ព័ត៌មានលម្អិតចូលទៅកាន់គេហទំព័រ https://www.iesshow.in ឬទាក់ទងទៅកាន់លោក Nishikant Jumde តាមរយៈ +៩១ ៩៨១ ១៥៨ ៣៣៥៣ ឬអ៊ីម៉ែល [email protected] ឬ លោក Rajat Sharma តាមរយៈ +៩១ ៩៩១ ០៤៤ ៥៤៣២ ឬអ៊ីម៉ែល [email protected].៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី